Tutorial Captain Marvel

ជំហានក្នុងការធ្វើCaptain Marvel

ដោយប្រើប្រាស់ថ្នាំបាញ់សាម៉ូរៃផេន

ត្រូវច្បាស់ថា ត្រូវធ្វើការដុសខាត់ នឹងសំអាត ផ្ទៃដោយប្រើប្រាស់ក្រដាស់ខាត់ 400-800 មុនចាប់ផ្តើមបាញ់ថ្នាំ។ បន្ទាប់មកបាញ់ថ្នាំទ្រនាប់ 2K04 ដើម្បីគ្របដណ្តប់លើរន្ធតូចៗនៅលើផ្ទៃនៃវត្ថុ។

Asset 3

បន្ទាប់មកទុកអោយវាស្ងួតពី បីនាទីនឹងធ្វើការដុសខាត់ម្តងទៀតដោយប្រើក្រដាស់ខាត់ដែលរលោងជាងមុនគឺ1000-1500 បន្ទាប់មកទៀតប្រើប្រាស់ថ្នាំបាញ់សាម៉ូរៃពណ៌ខ្មៅ 109 ជាថ្នាំទ្រនាប់។

ទុកវាអោយស្ងួតបន្ទាប់មកប្រើប្រាស់ថ្នាំបាញ់ សាម៉ូរៃផេនពណ៌ប្រាក់ស្ពាកឃ្លីង1701 ដើម្បីបង្កើតពណ៌មានផ្លេក។ បិទស្កុតជាមួយនឹងផ្ទៃដែលយើងត្រូវការពារមុនបាញ់ពណ៌ដ៏ទៃទៀត។ 

ប្រើប្រាស់ថ្នាំបាញ់សាម៉ូរៃ ក្រហមយ៉ាមាហា 1108 ដើម្បីបាញ់ទៅលើផ្ទៃនៃវត្ថុ។ ផ្ទៃដែលមិនបានបិទស្កុតធ្វើការបាញ់ពណ៌លឿងហុងដា។

បាញ់ស្រទាប់ស្តើងៗនៃក្រហមយ៉ាមាហាទៅលើលឿងហុងដា ដើម្បីបង្កើតបានជាពណ៌មាសដ៏ស្រស់ស្អាតមួយ ។ បិទស្កុតទៅលើផ្ទៃដែលយើងត្រូវការពារមុនពេលបាញ់ពណ៌ខៀវហុងដា CTM ។

ធ្វើការបាញ់ពណំ៌ស្វាយដេថុនា 71 ដើម្បីបង្កើនអោយមានពណ៌ខៀវ។ បន្ទាប់មកបាញ់ខៀវហុងដា 1103 ដើម្បីអោយមានលេចឡើងពណ៌ខៀវកាន់តែខ្លាំង។ 

ស្រទាប់ទីពីរធ្វើការបាញ់ពណ៌ ស្វាយដេថុនា។ ចុងក្រោយបាញ់ពណ៌ខៀវហុងដាCTMម្តងទៀត។

ធ្វើការបកស្កុតយ៉ាងប្រុងប្រយ័ត្នបន្ទាប់ពីថ្នាំបាញ់ស្ងួតទាំងស្រុង ។ ចុងក្រោយ បាញ់ថ្នាំរលោង 2KO1 សម្រាប់ស្រទាប់លើគេបង្អស់ ប្រើរយះពេលដប់នាទីហាលវាអោយស្ងួតគ្រប់ស្រទាប់ទាំងអស់។

Leave a Comment

Leave a Comment

Your email address will not be published.

អំពីថ្នាំបាញ់សាម៉ូរៃផេន

ជាមួយនឹងជំហានដ៏សាមញរបស់ SAMURAI 2K, អ្នកអាចបញ្ចប់ដោយលទ្ធផលដ៏ល្អឥតខ្ចោះ នឹងការបាញ់មានគុណភាពខ្ពស់ ដូចដែលបាញ់ក្នុងរោងជាងដែរ។

ការបង្ហោះថ្នីៗ

អនុវត្តន៍តាមយើង

ការបង្រៀនប្រចាំសប្តាហ៍

ការបង្រៀនប្រចាំសប្តាហ៍

ការបង្រៀនប្រចាំសប្តាហ៍

Sign up for our Newsletter

Click edit button to change this text. Lorem ipsum dolor sit amet, consectetur adipiscing elit